3 ដូច្នេះ យេរេមាឆ្លើយតបថា ចូរអ្នករាល់គ្នាទូលតបនឹងសេដេគាយ៉ាងនេះ
4 ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃឯងរាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយនឹងពួកខាល់ដេ ដែលឡោមព័ទ្ធឯងរាល់គ្នាខាងក្រៅកំផែង អញនឹងប្រមូលគេមកនៅកណ្តាលទីក្រុងនេះ
5 ហើយខ្លួនអញក៏នឹងច្បាំងតនឹងឯងរាល់គ្នា ដោយដៃលូកចេញ និងដើមដៃខ្លាំងពូកែ គឺដោយសេចក្តីកំហឹង សេចក្តីក្រោធ និងសេចក្តីគ្នាន់ក្នាញ់ជាខ្លាំង
6 អញនឹងប្រហារពួកអ្នកនៅក្រុងនេះ ទាំងមនុស្ស និងសត្វផង គេនឹងត្រូវស្លាប់ដោយអាសន្នរោគយ៉ាងធំ
7 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
8 ហើយឯងត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញដាក់ផ្លូវជីវិត និងផ្លូវស្លាប់នៅមុខឯងរាល់គ្នា
9 អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ និងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធឯងរាល់គ្នា នោះនឹងរស់នៅវិញ ហើយនឹងបានជីវិតខ្លួនទុកដូចជារបឹប