យេរេមា 22:9-15 KHOV

9 នោះ​គេ​នឹង​ឆ្លើយ​តប​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ក៏​ថ្វាយ‌បង្គំ​ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ផង។

10 កុំ​ឲ្យ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង

11 ពី​ព្រោះ​ឯ​សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​មិន​ដែល​មក​ឯ​ទី​នេះ​វិញ​ទៀត​ឡើយ

12 នៅ​កន្លែង​ណា​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នោះ​គេ​នឹង​ស្លាប់​នៅ​ទី​នោះ​ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត។

13 វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ

14 ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សំរាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់

15 តើ​ត្រូវ​ឲ្យ​ឯង​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​ឯង​មាន​ចិត្ត​សង្វាត និង​ចំរើន​ឈើ​តាត្រៅ​ឬ​អី ឯ​ឪពុក​ឯង តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ​អី ប៉ុន្តែ​បាន​ប្រព្រឹត្ត​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ