យេរេមា 23:1-4 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កំចាត់‌កំចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​អញ

2 ហេតុ​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ពួក​អ្នក​គង្វាល​ដែល​ឃ្វាល​ជន‌ជាតិ​របស់​ខ្ញុំ ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​កំចាត់‌កំចាយ​ហ្វូង​ចៀម​របស់​អញ ហើយ​បណ្តេញ​ចេញ​បង់ ឥត​មើល​រក្សា​វា​ឡើយ ដូច្នេះ អញ​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា​ទៅ​លើ​ឯង​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

3 រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង

4 អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ​គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។