យេរេមា 23:18-24 KHOV

18 ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ទ្រង់ តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​នៃ​ទ្រង់

19 មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្តី​ក្រោធ​របស់​ទ្រង់ បាន​ចេញ​ទៅ​ហើយ អើ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក លើ​ក្បាល​របស់​ពួក​មនុស្ស​អាក្រក់

20 សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់

21 អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ

22 ប៉ុន្តែ​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង។

23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ផង​ដែរ​ឬ​អី

24 ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា