21 អញមិនបានចាត់ប្រើពួកហោរាទាំងនេះទេ គង់តែគេបានរត់ទៅ អញមិនបាននិយាយនឹងគេសោះ គង់តែគេបានទាយ
22 ប៉ុន្តែបើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី
24 ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញបានឬ តើអញមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
25 អញបានឮសេចក្តីដែលពួកហោរាប្រាប់ ជាពួកអ្នកដែលទាយកុហក ដោយនូវឈ្មោះអញថា ខ្ញុំបានយល់សប្តិ ឃើញដូច្នេះមួយៗ
26 សេចក្តីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលទាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្តីនៅក្នុងចិត្តខ្លួនគេ តើដល់កាលណាទៀត
27 គេគិតតែបណ្តាលឲ្យរាស្ត្រអញភ្លេចឈ្មោះអញ ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាពួកព្ធយុកោគេបានភ្លេចឈ្មោះអញ ឲ្យយកឈ្មោះព្រះបាលវិញដែរ