យេរេមា 23:25-31 KHOV

25 អញ​បាន​ឮ​សេចក្តី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ទាយ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ

26 សេចក្តី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ហោរា​ដែល​ទាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្តី​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ តើ​ដល់​កាល​ណា​ទៀត

27 គេ​គិត​តែ​បណ្តាល​ឲ្យ​រាស្ត្រ​អញ​ភ្លេច​ឈ្មោះ​អញ ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​ពួក​ព្ធយុ‌កោ​គេ​បាន​ភ្លេច​ឈ្មោះ​អញ ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ

28 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ

29 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​ពាក្យ​របស់​អញ តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ​អី

30 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា ដែល​លួច​ពាក្យ​អញ​ចេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក

31 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្តាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល