យេរេមា 23:27-33 KHOV

27 គេ​គិត​តែ​បណ្តាល​ឲ្យ​រាស្ត្រ​អញ​ភ្លេច​ឈ្មោះ​អញ ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​ពួក​ព្ធយុ‌កោ​គេ​បាន​ភ្លេច​ឈ្មោះ​អញ ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ

28 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ

29 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​ពាក្យ​របស់​អញ តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ​អី

30 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា ដែល​លួច​ពាក្យ​អញ​ចេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក

31 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្តាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល

32 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​ដែល​ទាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​រាស្ត្រ​អញ​វង្វេង​ចេញ​ដោយ‌សារ​សេចក្តី​កំភូត​របស់​គេ ហើយ​ដោយ‌សារ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន‌ជាតិ​នេះ​ដែរ។

33 កាល​ណា​ជន‌ជាតិ​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះ‌យេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ចេញ