33 កាលណាជនជាតិនេះ ឬហោរាណា ឬសង្ឃណា នឹងសួរឯងថា ឯបន្ទុកពីព្រះយេហូវ៉ា តើថាយ៉ាងណានោះឯងត្រូវឆ្លើយតបថា តើបន្ទុកណានោះ ឯព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះគឺថា អញនឹងបោះបង់ចោលឯងរាល់គ្នាចេញ
34 ឯហោរាណា សង្ឃណា ឬជនជាតិណាដែលពោលថា នេះជាបន្ទុកពីព្រះយេហូវ៉ាហើយ អញនឹងធ្វើទោសដល់អ្នកនោះ ព្រមទាំងពួកវង្សគេផង
35 ឯងរាល់គ្នាត្រូវសួរអ្នកជិតខាង ហើយនឹងបងប្អូនឯងរៀងខ្លួនដូច្នេះវិញថា តើព្រះយេហូវ៉ាទ្រង់បានតបឆ្លើយយ៉ាងដូចម្តេច ហើយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលយ៉ាងណា
36 មិនត្រូវឲ្យឯងរាល់គ្នានិយាយ ពីបន្ទុករបស់ព្រះយេហូវ៉ាទៀតឡើយ ឯបន្ទុករបស់ឯងរាល់គ្នា នោះគឺជាពាក្យរបស់គ្រប់គ្នាវិញ ពីព្រោះឯងរាល់គ្នាបានបំផ្លាស់បំប្រែព្រះបន្ទូលនៃព្រះដ៏មានព្រះជន្មរស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃយើងរាល់គ្នា ឲ្យខុសទៅហើយ
37 ត្រូវឲ្យឯងសួរហោរាយ៉ាងដូច្នេះថា តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្តេច ហើយថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលយ៉ាងណាខ្លះនោះវិញ
38 ប៉ុន្តែបើឯងរាល់គ្នាហ៊ាននិយាយថា នេះជាបន្ទុករបស់ព្រះយេហូវ៉ាហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាចេញពាក្យនេះគឺ«បន្ទុករបស់ព្រះយេហូវ៉ា» ហើយអញបានចាត់គេឲ្យមកឯឯងហាមថា កុំឲ្យនិយាយពីបន្ទុកព្រះយេហូវ៉ាឡើយ
39 ដូច្នេះមើល អញនឹងភ្លេចឯងរាល់គ្នាអស់រលីង ហើយនឹងបោះបង់ចោលឯងរាល់គ្នាឆ្ងាយពីមុខអញទៅ ព្រមទាំងទីក្រុងដែលអញបានឲ្យដល់ឯង និងពួកព្ធយុកោឯងផង