យេរេមា 23:37-40 KHOV

37 ត្រូវ​ឲ្យ​ឯង​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ​នោះ​វិញ

38 ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ហ៊ាន​និយាយ​ថា នេះ​ជា​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចេញ​ពាក្យ​នេះ​គឺ«បន្ទុក​របស់​ព្រះ‌យេហូវ៉ា» ហើយ​អញ​បាន​ចាត់​គេ​ឲ្យ​មក​ឯ​ឯង​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌យេហូវ៉ា​ឡើយ

39 ដូច្នេះ​មើល អញ​នឹង​ភ្លេច​ឯង​រាល់​គ្នា​អស់​រលីង ហើយ​នឹង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ឆ្ងាយ​ពី​មុខ​អញ​ទៅ ព្រម​ទាំង​ទី​ក្រុង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​ព្ធយុ‌កោ​ឯង​ផង

40 រួច​អញ​នឹង​នាំ​សេចក្តី​ដំនៀល​ដ៏​នៅ​ជាប់​អស់‌កល្ប មក​លើ​ឯង​រាល់​គ្នា ព្រម​ទាំង​សេចក្តី​ខ្មាស​ដ៏​នៅ​ជាប់​ជានិច្ច​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ​ផង។