យេរេមា 24:7-10 KHOV

7 អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​អញ​ថា ជា​ព្រះ‌យេហូវ៉ា នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត។

8 ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​នឹង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង

9 អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្តី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ

10 អញ​នឹង​ចាត់​ប្រើ​ដាវ និង​សេចក្តី​អំណត់‌អត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្តាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​ពួក​ព្ធយុ‌កោ​គេ​ទៅ។