យេរេមា 25:16-22 KHOV

16 គេ​នឹង​ផឹក ហើយ​នឹង​ដើរ​វិល​វង់​ទៅ​មក ហើយ​ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​គេ

17 ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ទៅ​បំផឹក​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​ទៅ​នោះ

18 គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច​បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ផ្តាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ

19 និង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក និង​ពួក​ចៅ‌ហ្វាយ ហើយ​ជន‌ជាតិ​របស់​គេ​ផង

20 អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស និង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ

21 សាសន៍​អេដំម សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន

22 អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ