23 ពួកដេដាន់ ពួកថេម៉ា និងពួកប៊ូស ហើយអស់ពួកអ្នកដែលកាត់ជ្រុងពុកចង្កា
24 អស់ទាំងស្តេចសាសន៍អារ៉ាប់ និងស្តេចនៃសាសន៍លាយគ្នា ដែលអាស្រ័យនៅទីរហោស្ថាន
25 ពួកស្តេចស៊ីមរី ស្តេចអេឡាំ និងអស់ទាំងស្តេចសាសន៍មេឌី
26 ស្តេចទាំងប៉ុន្មាននៃស្រុកខាងជើង ទាំងជិតទាំងឆ្ងាយជាមួយគ្នា ព្រមទាំងនគរទាំងអស់នៅក្នុងលោកីយ៍ ដែលនៅលើផែនដីផង រួចស្តេចសេសាកនឹងត្រូវផឹកជាខាងក្រោយបង្អស់។
27 ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងផង ចូរក្អួតចេញ ហើយដួលចុះឥតដែលក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកឯងរាល់គ្នា
28 បើកាលណាគេមិនព្រមផឹកពីពែងនៅដៃឯងទេ នោះត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវឲ្យឯងរាល់គ្នាផឹកជាពិត
29 ដ្បិតមើល អញចាប់តាំងធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះអញ ដូច្នេះតើឯងរាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ អញនឹងហៅឲ្យមានដាវមកលើគ្រប់ទាំងមនុស្សនៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។