យេរេមា 25:30-36 KHOV

30 ដូច្នេះ ចូរ​ទាយ​អស់​ទាំង​ពាក្យ​នេះ ទាស់​នឹង​គេ​ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​នឹង​បព្ចោញ​ព្រះ‌សូរ‌សៀង​ទ្រង់ ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃលែង​ទាស់​នឹង​ក្រោល​ទ្រង់ ក៏​នឹង​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សំរែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ

31 និង​ឮ​សូរ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន ទ្រង់​នឹង​កើត​ក្តី​នឹង​គ្រប់​ទាំង​មនុស្ស ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

32 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល សេចក្តី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត

33 នៅ​ថ្ងៃ​នោះ សាក‌សព​នៃ​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី

34 ឱ​ពួក​អ្នក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ចុះ ដ្បិត​គ្រា​ដែល​សំឡេះ​ឯង ហើយ​កំចាត់‌កំចាយ​ឯង បាន​មក​ដល់​ហើយ ឯង​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច​ជា​ភាជនៈ​មាន​ដំឡៃ

35 ឯ​ពួក​អ្នក​គង្វាល នឹង​គ្មាន​ផ្លូវ​ណា​រត់​ឲ្យ​រួច​ឡើយ ហើយ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ហ្វូង ក៏​ឥត​មាន​ផ្លូវ​នឹង​រួច​បាន​ដែរ

36 មាន​ឮ​សំរែក​នៃ​ពួក​អ្នក​គង្វាល និង​សូរ​ទ្រហោ​យំ របស់​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បំផ្លាញ​ទី​ឃ្វាល​របស់​គេ