យេរេមា 25:35-38 KHOV

35 ឯ​ពួក​អ្នក​គង្វាល នឹង​គ្មាន​ផ្លូវ​ណា​រត់​ឲ្យ​រួច​ឡើយ ហើយ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ហ្វូង ក៏​ឥត​មាន​ផ្លូវ​នឹង​រួច​បាន​ដែរ

36 មាន​ឮ​សំរែក​នៃ​ពួក​អ្នក​គង្វាល និង​សូរ​ទ្រហោ​យំ របស់​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បំផ្លាញ​ទី​ឃ្វាល​របស់​គេ

37 ហើយ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ដោយ​ព្រោះ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា

38 ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្តី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ និង​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។