យេរេមា 3:1-4 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​មនុស្ស​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក​នោះ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា នោះ​តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​នាង​នោះ​ទៀត​ដែរ​ឬ តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ​អី ឯ​ឯង​វិញ ឯង​បាន​ផិត​អញ​ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ​ចូរ​ត្រឡប់​មក​ឯ​អញ​វិញ​ចុះ

2 ចូរ​ងើប​ភ្នែក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​មើល​កន្លែង​ណា ដែល​គេ​មិន​បាន​ដេក​នឹង​ឯង​នោះ គឺ​ឯង​បាន​អង្គុយ​ចាំ​គេ​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​ឯង​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន​ទៅ ដោយ​ការ​កំផិត និង​អំពើ​ទុច្ចរិត​របស់​ឯង

3 ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​១​មេៗ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ គង់​តែ​ឯង​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​សំផឹង​ទៀត ឯង​មិន​ព្រម​អៀន‌ខ្មាស​សោះ

4 ឥឡូវ​នេះ តើ​ឯង​មិន​ចង់​អំពាវ‌នាវ​រក​អញ​វិញ​ទេ​ឬ​អី ដោយ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង