យេរេមា 3:22-25 KHOV

22 ឱ​ពួក​កូន​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មើល​អស់​ទាំង​អំពើ​រា‌ថយ​របស់​ឯង ឲ្យ​បាន​ជា​ឡើង​មើល យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

23 ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច ហើយ​ដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ សេចក្តី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ស្រេច​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ជា​ពិត​វិញ

24 ប៉ុន្តែ​របស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន​ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​កូន​ប្រុស​កូន​ស្រី របស់​គាត់​ផង

25 គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក​ចុះ ក្នុង​សេចក្តី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្តី​អាប់‌ឱន​គ្រប​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង និង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ផង។