យេរេមា 30:2-8 KHOV

2 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​អញ​បាន​ប្រាប់​ឯង

3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​នាំ​រាស្ត្រ​អញ ជា​ពួក​ឈ្លើយ​នោះ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ឲ្យ​ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អញ​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ឯ​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ ជា​របស់​ផង​ខ្លួន។

4 នេះ​ជា​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

5 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​សំឡេង​ញាប់‌ញ័រ គឺ​មាន​សេចក្តី​ភិត‌ភ័យ មិន​មែន​ជា​សេចក្តី​សុខ​ទេ

6 ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង បើ​មនុស្ស​ប្រុស​ដែល​ឈឺ​នឹង​សំរាល​កូន​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់ កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សំរាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ

7 វរ‌ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដល់‌ម៉្លេះ​បាន​ជា​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ​គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ

8 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​បំបាក់​នឹម​គេ​ពី​ក​ឯង​ចេញ ហើយ​ផ្តាច់​ចំណង​ឯង​ផង នោះ​ពួក​សាសន៍​ដទៃ​នឹង​មិន​ចាប់​ប្រើ​ឯង​ជា​បាវ​ទៀត​ឡើយ