យេរេមា 31:36-40 KHOV

36 បើ​បញ្ញត្ត​ច្បាប់​ទាំង​នេះ​ឃ្លាត​ចេញ​ពី​មុខ​អញ​ទៅ​កាល​ណា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពូជ​អ៊ីស្រា‌អែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ នៅ​មុខ​អញ​ជា​ដរាប​ទៅ កាល​នោះ​ដែរ

37 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល ដោយ​ព្រោះ​អស់​ទាំង​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

38 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង

39 ហើយ​ខ្សែ​រង្វាស់ នឹង​វាស់​ត្រង់​ចេញ​ទៅ​ដល់​ភ្នំ​ការេប រួច​នឹង​បត់​មក​ដល់​កូអាត

40 ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព ហើយ​នឹង​ផែះ ព្រម​ទាំង​ចំការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ នឹង​មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ​នៅ​ជា​ដរាប​ត​ទៅ។