11 ដូច្នេះ ខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រ១ដែលនៅបើកដែរ
12 រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក
13 ខ្ញុំក៏ផ្តាំបារូកនៅមុខគេថា
14 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរយកសំបុត្របញ្ចាំនេះ គឺជាសំបុត្របញ្ចាំដែលបិទត្រា និងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ
15 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា នឹងមានគេបញ្ចាំទាំងផ្ទះ និងចំការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
16 ក្រោយដែលខ្ញុំបានប្រគល់សំបុត្របញ្ចាំដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
17 ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ