16 ក្រោយដែលខ្ញុំបានប្រគល់សំបុត្របញ្ចាំដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
17 ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ
18 គឺទ្រង់សំដែងសេចក្តីសប្បុរស ដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់ពួកព្ធយុកោ ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ
19 ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអញទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន
20 ទ្រង់ក៏បានធ្វើទីសំគាល់ និងការអស្ចារ្យនៅស្រុកអេស៊ីព្ទ ដរាបដល់សព្វថ្ងៃនេះ ព្រមទាំងនៅពួកអ៊ីស្រាអែល ហើយកណ្តាលពួកមនុស្សដទៃផង ទ្រង់ក៏បានតាំងកិត្តិនាមរបស់ទ្រង់ឡើងដូចជាមានសព្វថ្ងៃនេះ
21 ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង
22 ក៏បានប្រទានស្រុកនេះឲ្យដល់គេ ជាស្រុកដែលទ្រង់បានស្បថនឹងពួកព្ធយុកោ ថានឹងឲ្យដល់គេ គឺជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ