2 រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទ្ធ ច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំទុកនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា
3 ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន
4 ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ
5 គេនឹងនាំយកសេដេគា ទៅឯក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។
6 យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ
7 មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ
8 ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត