22 ក៏បានប្រទានស្រុកនេះឲ្យដល់គេ ជាស្រុកដែលទ្រង់បានស្បថនឹងពួកព្ធយុកោ ថានឹងឲ្យដល់គេ គឺជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ
23 គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែមិនបានស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឬដើរតាមក្រឹត្យវិន័យរបស់ទ្រង់ឡើយ ក៏មិនបានធ្វើអ្វី១ដែលទ្រង់បានបង្គាប់ដល់គេដែរ ហេតុនោះបានជាទ្រង់បណ្តាល ឲ្យការអាក្រក់ទាំងនេះមកលើគេ
24 មើល ប្រដាប់ចំបាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ និងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ
25 ហើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលមកទូលបង្គំថា ចូរឯងទទួលបញ្ចាំចំការដោយប្រាក់ ហើយហៅស្មរបន្ទាល់មក តែទីក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេហើយ។
26 លំដាប់នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា
27 មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ
28 ហេតុនេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន