41 អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្តីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះ នៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ
42 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែលអញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ
43 គ្រានោះមនុស្សនឹងទទួលបញ្ចាំចំការ នៅក្នុងស្រុកនេះទៀត ជាស្រុកដែលឯងរាល់គ្នាថា បានចោលស្ងាត់ហើយ ឥតមានមនុស្ស ឬសត្វនៅទៀតឡើយ គឺបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ
44 មនុស្សនឹងទទួលបញ្ចាំស្រែចំការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះឯងនឹងនៅក្រវិលក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប និងក្នុងទីក្រុងនៃស្រុកត្បូងទាំងប៉ុន្មានដែរ ដ្បិតអញនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។