យេរេមា 33:1-4 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​យេរេមា​ម្តង​ទៀត ក្នុង​កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ក្នុង​ទីលាន​គុក​ថា

2 ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជប​សូន​បង្កើត ដើម្បី​នឹង​តាំង​ឡើង ដែល​មាន​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

3 ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង

4 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ស្តេច​យូដា ដែល​ត្រូវ​រំលំ ដោយ‌សារ​ប្រដាប់​ចំបាំង ហើយ​នឹង​ដាវ