យេរេមា 33:21-26 KHOV

21 នោះ​សេចក្តី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្តី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​អញ​ផង

22 ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។

23 រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា

24 ឯង​មិន​បាន​ពិចារណា​សេចក្តី​ដែល​ជន‌ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​២​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង នោះ​ទ្រង់​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​រាស្ត្រ​អញ ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​ត​ទៅ

25 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​សិន​ជា​សេចក្តី​សញ្ញា​ពី​ដំណើរ​ថ្ងៃ ហើយ​នឹង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​អញ​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ

26 នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។