យេរេមា 34:11-17 KHOV

11 ប៉ុន្តែ​ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។

12 ហេតុ​នោះ ព្រះ‌បន្ទូល​ក៏​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា

13 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បំរើ ដោយ​ពាក្យ​ថា

14 លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង

15 ឯ​ឯង​រាល់​គ្នា​ទើប​នឹង​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​អញ ដោយ​ប្រកាស​ប្រាប់​សេចក្តី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​អំបាញ់‌មិញ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​អញ ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង

16 តែ​ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​អញ​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រៀង​ខ្លួន ដែល​ឯង​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រាល់​គ្នា​វិញ​ទៀត។

17 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ ដល់​បង​ប្អូន​ឯង​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​ទេ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ឯង​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ចេញ​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់‌អត់​ដែរ អញ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត​ទៅ​មក កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី