1 នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមា នៅក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដាថា
2 ចូរទៅឯផ្ទះនៃពួករេកាប និយាយនឹងគេហើយនាំគេចូលទៅឯបន្ទប់១ ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ រួចចាក់ស្រាទំពាំងបាយជូរឲ្យគេផឹកទៅ
3 ដូច្នេះ ខ្ញុំក៏នាំយកយ្អាសានា ជាកូនយេរេមា ដែលជាកូនហាបា-ស៊ីនា ព្រមទាំងពួកបងប្អូន និងកូនចៅគាត់ ហើយពូជពង្សនៃពួករេកាបទាំងអស់គ្នា
4 ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលាអ្នកសំណប់របស់ព្រះ ដែលនៅផ្ទាប់នឹងបន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ