យេរេមា 35:1-5 KHOV

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា នៅ​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា​ថា

2 ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ​ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ

3 ដូច្នេះ ខ្ញុំ​ក៏​នាំ​យក​យ្អាសានា ជា​កូន​យេរេមា ដែល​ជា​កូន​ហាបា-ស៊ីនា ព្រម​ទាំង​ពួក​បង​ប្អូន និង​កូន​ចៅ​គាត់ ហើយ​ពូជ‌ពង្ស​នៃ​ពួក​រេកាប​ទាំង​អស់​គ្នា

4 ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា​អ្នក​សំណប់​របស់​ព្រះ ដែល​នៅ​ផ្ទាប់​នឹង​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ

5 រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​នៃ​ពួក​រេកាប ហើយ​ប្រាប់​ថា អញ្ជើញ​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចុះ