យេរេមា 35:2-8 KHOV

2 ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ​ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ

3 ដូច្នេះ ខ្ញុំ​ក៏​នាំ​យក​យ្អាសានា ជា​កូន​យេរេមា ដែល​ជា​កូន​ហាបា-ស៊ីនា ព្រម​ទាំង​ពួក​បង​ប្អូន និង​កូន​ចៅ​គាត់ ហើយ​ពូជ‌ពង្ស​នៃ​ពួក​រេកាប​ទាំង​អស់​គ្នា

4 ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា​អ្នក​សំណប់​របស់​ព្រះ ដែល​នៅ​ផ្ទាប់​នឹង​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ

5 រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​នៃ​ពួក​រេកាប ហើយ​ប្រាប់​ថា អញ្ជើញ​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចុះ

6 តែ​គេ​ឆ្លើយ​តប​ថា យើង​រាល់​គ្នា​មិន​ព្រម​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ពី​ព្រោះ​យ៉ូណាដាប ជា​កូន​រេកាប ព្ធយុ‌កោ​យើង​បាន​ផ្តាំ​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ត​រៀង​ទៅ

7 ក៏​មិន​ត្រូវ​ឲ្យ​ឯង​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​១​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ

8 ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​ព្ធយុ‌កោ​យើង តាម​គ្រប់​ទាំង​សេចក្តី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​១​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង