យេរេមា 36:1-6 KHOV

1 នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា

2 ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​ផ្តើម​និយាយ​នឹង​ឯង គឺ​តាំង​ពី​គ្រា​យ៉ូសៀស​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

3 ប្រហែល​ជា​ពួក​វង្ស​យូដា​នឹង​ស្តាប់​អស់​ទាំង​សេចក្តី​អាក្រក់ ដែល​អញ​សំរេច​នឹង​ធ្វើ​ដល់​គេ​ទេ​ដឹង ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​អញ​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ។

4 ដូច្នេះ យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក

5 រួច​យេរេមា​ប្រាប់​បារូក​ថា អញ​នៅ​ជាប់​ឃុំ នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន

6 ដូច្នេះ​ចូរ​ឯង​យក​ក្រាំង​នេះ ដែល​ឯង​បាន​សរសេរ​តាម​មាត់​អញ ទៅ​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រចៀក​របស់​បណ្តា‌ជន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​កាន់​ត្រណម​ទៅ ហើយ​ត្រូវ​ឲ្យ​អាន​មើល នៅ​ត្រចៀក​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ​មក​ដែរ