21 ដូច្នេះស្តេចទ្រង់ចាត់យេហ៊ូឌី ឲ្យទៅយកក្រាំង ពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានមើលថ្វាយស្តេច នៅត្រចៀកនៃពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ
22 ខណៈនោះ ស្តេចទ្រង់គង់ក្នុងដំណាក់សំរាប់រដូវរងានៅខែមិគសិរ ហើយមានភ្លើងឆេះនៅជើងក្រានចំពោះទ្រង់
23 ដូច្នេះ កាលយេហ៊ូឌីបានអានមើលបីបួនទំព័រហើយ នោះស្តេចទ្រង់យកកាំបិតកាត់ រួចបោះទៅក្នុងភ្លើងនៅជើងក្រាន ទាល់តែក្រាំងទាំងមូលបានឆេះអស់ទៅ
24 ដំណើរនេះគេឥតមានស្លុតចិត្ត ឬហែកសំលៀកបំពាក់គេសោះ ទោះទាំងស្តេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះផង
25 មានតែអែលណាថាន ដេឡាយ៉ា និងកេម៉ារាដែលបានទូលអង្វរដល់ស្តេច សូមកុំឲ្យទ្រង់ដុតក្រាំងប៉ុណ្ណោះ តែស្តេចមិនព្រមស្តាប់តាមទេ
26 រួចស្តេចទ្រង់បង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាទ្រង់បានលាក់លោកទុក។
27 ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់យេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាថា