1 សេដេគា ជាបុត្រនៃយ៉ូសៀសក៏សោយរាជ្យឡើងជំនួសយេកូនា ជាបុត្ររបស់យេហូយ៉ាគីម ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានតាំងឡើងជាស្តេច នៅស្រុកយូដា
2 ប៉ុន្តែទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្តាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូលមក ដោយសារហោរាយេរេមាឡើយ។
3 ឯស្តេចសេដេគា ទ្រង់ចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ឲ្យទៅឯយេរេមា ដោយផ្តាំថា ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង
4 រីឯយេរេមាលោកទៅមកក្នុងបណ្តាជន ដ្បិតគេមិនទាន់បានឃុំទុកលោកនៅឡើយ