10 ពីព្រោះទោះបើឯងរាល់គ្នាបានវាយពលទ័ពទាំងមូល របស់ពួកខាល់ដេដែលច្បាំងនឹងឯង ឲ្យមានសល់តែមនុស្សរបួសប៉ុណ្ណោះក៏ដោយ គង់តែគេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
11 នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោនហើយ
12 នោះយេរេមាក៏ចេញពីក្រុងយេរូសាឡិមចង់ទៅឯស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅកណ្តាលពួកអ្នកស្រុកនោះ
13 តែកាលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា ឯងរវាតចូលទៅខាងពួកខាល់ដេឬ
14 យេរេមាប្រកែកថាមិនមែនទេ ខ្ញុំមិនរវាតចូលទៅខាងពួកខាល់ដេឡើយ ប៉ុន្តែយារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់យេរេមានាំទៅឯពួកចៅហ្វាយ
15 នោះពួកចៅហ្វាយមានសេចក្តីក្រោធនឹងយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុកហើយ។
16 កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ