យេរេមា 37:15-21 KHOV

15 នោះ​ពួក​ចៅ‌ហ្វាយ​មាន​សេចក្តី​ក្រោធ​នឹង​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក​ហើយ។

16 កាល​យេរេមា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នៃ​គុក នៅ​ក្រោម​ដី​នោះ រួច​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៅ

17 នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សំងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន

18 មួយ​ទៀត យេរេមា​ក៏​ទូល​សួរ​ស្តេច​សេដេគា​ថា តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​នឹង​ទ្រង់ ឬ​នឹង​ពួក​នាម៉ឺន​ទ្រង់ ឬ​នឹង​ពួក​ជន‌ជាតិ​នេះ បាន​ជា​ដាក់​ទូល‌បង្គំ​នៅ​ក្នុង​គុក​ដូច្នេះ

19 ឥឡូវ​តើ​ពួក​ហោរា​របស់​ទ្រង់​នៅ​ឯ​ណា​ដែល​គេ​ទាយ​ថា ស្តេច​បាប៊ីឡូន​នឹង​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ

20 ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ ក្រែង​ទូល‌បង្គំ​ស្លាប់​នៅ​ទី​នោះ

21 ដូច្នេះ ស្តេច​សេដេគា​ទ្រង់​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទីលាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​១​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់​ហើយ ដូច្នេះ យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក​នោះ។