យេរេមា 37:3-9 KHOV

3 ឯ​ស្តេច​សេដេគា ទ្រង់​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា និង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ឲ្យ​ទៅ​ឯ​យេរេមា ដោយ​ផ្តាំ​ថា ចូរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង

4 រីឯ​យេរេមា​លោក​ទៅ​មក​ក្នុង​បណ្តា‌ជន ដ្បិត​គេ​មិន​ទាន់​បាន​ឃុំ​ទុក​លោក​នៅ​ឡើយ

5 គ្រា​នោះ​ពល‌ទ័ព​របស់​ផារ៉ោន ក៏​លើក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ដំណឹង​នោះ​ហើយ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។

6 ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ហោរា​យេរេមា​ថា

7 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ

8 រួច​ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​នឹង​ចាប់​យក​បាន​ផង រួច​គេ​នឹង​ដុត​ចោល

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា កុំ​ឲ្យ​បញ្ឆោត​ខ្លួន​ឯង​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​នឹង​មិន​ថយ​ចេញ​ទៅ​ទេ