1 ឯសេផាធា ជាកូនម៉ាត់ថាន និងកេដាលាជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលយេរេមាប្រាប់បណ្តាជនទាំងឡាយថា
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញទៅឯពួកខាល់ដេ នោះនឹងបានរស់នៅវិញ ជីវិតអ្នកនោះនឹងរាប់ទុកដូចជារបឹបដល់ខ្លួន អ្នកនោះនឹងរស់នៅតទៅ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទីក្រុងនេះនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបានជាពិត
4 ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្តីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ