យេរេមា 38:24-28 KHOV

24 នោះ​សេដេគា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ នោះ​អ្នក​មិន​ត្រូវ​ស្លាប់​ទេ

25 ប៉ុន្តែ​បើ​ពួក​ចៅ‌ហ្វាយ​ឮ​ថា យើង​បាន​និយាយ​នឹង​អ្នក ហើយ​គេ​មក​ឯ​អ្នក​ដោយ​ពាក្យ​ថា ចូរ​ប្រាប់​យើង​ពី​សេចក្តី​ដែល​អ្នក​បាន​ទូល​ដល់​ស្តេច​មក កុំ​ឲ្យ​លាក់​អ្វី​ពី​យើង​ឲ្យ​សោះ នោះ​យើង​នឹង​មិន​ឲ្យ​អ្នក​ត្រូវ​ស្លាប់​ទេ ហើយ​ប្រាប់ យើង ពី​សេចក្តី​ដែល​ស្តេច​បាន​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​ដែរ

26 យ៉ាង​នោះ​ត្រូវ​ឲ្យ​អ្នក​ប្រាប់​ដល់​គេ​ថា ខ្ញុំ​បាន​គ្រាន់​តែ​ទូល‌អង្វរ​ស្តេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណា‌ថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ

27 រួច​មក ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​មក​ឯ​យេរេមា​សួរ​យ៉ាង​នោះ​មែន ហើយ​លោក​ប្រាប់​គេ​តាម​គ្រប់​ទាំង​ពាក្យ ដែល​ស្តេច​បាន​បង្គាប់​មក ដូច្នេះ គេ​ក៏​លែង​និយាយ​នឹង​លោក​ទៅ ពី​ព្រោះ​ការ​នោះ​មិន​បាន​បើក​ឲ្យ​គេ​ឃើញ​ទេ

28 ឯ​យេរេមា លោក​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន ឯ​វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។