យេរេមា 38:9-15 KHOV

9 ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ

10 ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា ចូរ​នាំ​យក​មនុស្ស​៣០​នាក់​ពី​ទី​នេះ​ទៅ​ជា​មួយ​នឹង​ឯង ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់

11 អេបេឌ-មេលេក​ក៏​នាំ​យក​មនុស្ស​ទាំង​នោះ ទៅ​ជា​មួយ​ចូល​ទៅ​ខាង​ក្រោម​ឃ្លាំង​ក្នុង​ព្រះ‌រាជ​វាំង ក៏​យក​កំណាត់​ចាស់ៗ និង​អាវ​រយ៉ី‌រយ៉ៃ​ទៅ​សំរូត​ចុះ​ដល់​យេរេមា​នៅ​ក្នុង​គុក​ងងឹត

12 រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ

13 រួច​គេ​យោង​ទាញ​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទីលាន​គុក​វិញ។

14 គ្រា​នោះ ស្តេច​សេដេគា​ទ្រង់​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា​មក​ឯ​ទ្រង់ នៅ​ត្រង់​ទ្វារ​ទី​៣​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា យើង​ចង់​សួរ​បន្តិច កុំ​ឲ្យ​លាក់​អ្វី​នឹង​យើង​ឡើយ

15 ដូច្នេះ យេរេមា​លោក​ទូល​ដល់​សេដេគា​ថា បើ​សិន​ជា​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​បាន​ជ្រាប នោះ​តើ​ទ្រង់​មិន​សំឡាប់​ទូល‌បង្គំ​ជា​ប្រាកដ​ទេ​ឬ ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ