1 រីឯនៅខែបុស្ស ឆ្នាំទី៩នៃរាជ្យសេដេគា ស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទ្រង់ទាំងអស់ ក៏មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
2 ហើយនៅថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១ នៃរាជ្យសេដេគា នោះគេបំបែកទំលាយកំផែងទីក្រុងបានហើយ
3 រួចពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្តាល គឺមាននើកាល-សារេស៊ើរ១ សាំកា-នេបូរ១ សាសេគិម១ រ៉ាប-សារីស១ នើកាល-សារេស៊ើរ១ ហើយរ៉ាប-ម៉ាក់១ ព្រមទាំងពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនឯទៀតទាំងប៉ុន្មានផង។
4 កាលសេដេគា ជាស្តេចយូដា និងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្តាលកំផែងទាំង២ ទ្រង់ចេញដំរង់ទៅឯស្រុកវាល
5 តែពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ នោះក៏នាំទៅឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់
6 រួចស្តេចបាប៊ីឡូន ទ្រង់សំឡាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សំឡាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
7 ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចដាក់ច្រវាក់ដឹកនាំទៅឯស្រុកបាប៊ីឡូន