13 ដូច្នេះ នេប៊ូសារ៉ាដាន ជាមេទ័ពធំ ហើយនេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រមទាំងចៅហ្វាយធំៗទាំងអស់របស់ស្តេចបាប៊ីឡូន
14 ក៏ចាត់គេឲ្យទៅយកយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យបាននាំលោកទៅឯផ្ទះខ្លួន យ៉ាងនោះលោកបាននៅជាមួយនឹងពួកជន។
15 រីឯកាលយេរេមា កំពុងជាប់នៅក្នុងទីលានគុកនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា
16 ចូរទៅប្រាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ដូច្នេះ គឺថាព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងនាំអស់ទាំងពាក្យរបស់អញមកលើក្រុងនេះ ឲ្យបានសេចក្តីអាក្រក់មិនមែនជាសេចក្តីល្អទេ ពាក្យទាំងនោះនឹងបានសំរេចនៅមុខឯងក្នុងថ្ងៃនោះ
17 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងជួយឯងឲ្យរួចនៅថ្ងៃនោះ ហើយឯងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកមនុស្សនោះ ដែលឯងខ្លាចឡើយ
18 ដ្បិតអញនឹងជួយសង្គ្រោះឯងជាពិត ឯងមិនត្រូវដួលដោយដាវឡើយ គឺនឹងបានជីវិតទុកដូចជារបឹបវិញ ពីព្រោះឯងបានយកអញជាទីទុកចិត្ត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។