យេរេមា 39:14-18 KHOV

14 ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​យេរេមា​ពី​ទីលាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​បាន​នាំ​លោក​ទៅ​ឯ​ផ្ទះ​ខ្លួន យ៉ាង​នោះ​លោក​បាន​នៅ​ជា​មួយ​នឹង​ពួក​ជន។

15 រីឯ​កាល​យេរេមា កំពុង​ជាប់​នៅ​ក្នុង​ទីលាន​គុក​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា

16 ចូរ​ទៅ​ប្រាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ដូច្នេះ គឺ​ថា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​អញ​មក​លើ​ក្រុង​នេះ ឲ្យ​បាន​សេចក្តី​អាក្រក់​មិន​មែន​ជា​សេចក្តី​ល្អ​ទេ ពាក្យ​ទាំង​នោះ​នឹង​បាន​សំរេច​នៅ​មុខ​ឯង​ក្នុង​ថ្ងៃ​នោះ

17 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​ឯង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ ដែល​ឯង​ខ្លាច​ឡើយ

18 ដ្បិត​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​ជា​ពិត ឯង​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​ជីវិត​ទុក​ដូច​ជា​របឹប​វិញ ពី​ព្រោះ​ឯង​បាន​យក​អញ​ជា​ទី​ទុក​ចិត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។