យេរេមា 39:5-11 KHOV

5 តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ នោះ​ក៏​នាំ​ទៅ​ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូ‌ក្នេសា​ក៏​កាត់​ទោស​ទ្រង់

6 រួច​ស្តេច​បាប៊ីឡូន ទ្រង់​សំឡាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សំឡាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ

7 ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន

8 ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង

9 រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន

10 តែ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​គ្រា​នោះ​ក៏​ចែក​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ចំការ​ឲ្យ​ដល់​គេ​ផង។

11 រីឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​យេរេមា​ថា