យេរេមា 4:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ឯង​រាល់​គ្នា​នឹង​វិល​មក​វិញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ បើ​ឯង​នឹង​មក​ឯ​អញ​វិញ ហើយ​នឹង​លះ‌បង់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ចេញ​ពី​មុខ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​បំបរ‌បង់​ទេ

2 ហើយ​បើ​ឯង​នឹង​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ពិត នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ទ្រង់ ហើយ​នឹង​អួត​សរសើរ​ពី​ទ្រង់។

3 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល ដល់​មនុស្ស​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​ឯង​រាល់​គ្នា​ឡើង ហើយ​កុំ​ឲ្យ​សាប‌ព្រោះ នៅ​កណ្តាល​បន្លា​ឡើយ

4 ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្តី​ក្រោធ​របស់​អញ​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្តី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ។

5 ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ​ចុះ

6 ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​ឲ្យ​រត់​ទៅ កុំ​បង្អង់​ឡើយ ពី​ព្រោះ​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង

7 មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ