19 ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានសេចក្តីឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតឱព្រលឹងអញអើយ ឯងបានឮសូរត្រែ ជាសូរអឺងកងនៃចំបាំងហើយ
20 គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ ពីព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ ទីអាស្រ័យនៅរបស់ខ្ញុំស្រាប់តែខូចបង់ភ្លាម ហើយត្រសាលរបស់ខ្ញុំជា១រំពេចដែរ
21 តើត្រូវឲ្យខ្ញុំមើលឃើញទង់ជ័យ ហើយឮសូរត្រែដល់កាលណាទៀត
22 ពិតប្រាកដជារាស្ត្ររបស់អញគេល្ងីល្ងើ គេមិនស្គាល់អញសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
23 ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ នោះក៏ឥតមានពន្លឺដែរ
24 ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ
25 ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ