23 ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ នោះក៏ឥតមានពន្លឺដែរ
24 ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ
25 ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ
26 រួចខ្ញុំក៏មើលទៅឃើញដីដុះដាល បានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ នៅចំពោះព្រះយេហូវ៉ា ហើយចំពោះសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់។
27 ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែអញមិនបំផ្លាញអស់រលីងទេ
28 ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះអញបានចេញវាចា អញបានគិតសំរេចការនេះហើយ អញនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ។
29 បណ្តាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅដោយព្រោះសូរពលសេះ និងពលធ្នូ គេចូលទៅក្នុងទីស្តុកនៅព្រៃ ហើយឡើងទៅលើថ្មជា ទីក្រុងទាំងឡាយត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ