25 ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ
26 រួចខ្ញុំក៏មើលទៅឃើញដីដុះដាល បានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ នៅចំពោះព្រះយេហូវ៉ា ហើយចំពោះសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់។
27 ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែអញមិនបំផ្លាញអស់រលីងទេ
28 ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះអញបានចេញវាចា អញបានគិតសំរេចការនេះហើយ អញនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ។
29 បណ្តាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅដោយព្រោះសូរពលសេះ និងពលធ្នូ គេចូលទៅក្នុងទីស្តុកនៅព្រៃ ហើយឡើងទៅលើថ្មជា ទីក្រុងទាំងឡាយត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ
30 ឯឯង កាលណាឯងបានត្រូវខូចបង់ហើយ នោះតើឯងនឹងធ្វើដូចម្តេច ទោះបើឯងស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ព្រមទាំងផាត់រង្វង់ភ្នែកឯង ដោយថ្នាំផងក៏ដោយ គង់តែឯងនឹងខំធ្វើខ្លួនឲ្យល្អមើលជាឥតប្រយោជន៍ទទេ ពួកសហាយរបស់ឯង គេស្អប់ខ្ពើមឯងហើយ ក៏រកជីវិតឯងផង
31 ពីព្រោះខ្ញុំបានឮសំឡេង១ ដូចជាសំឡេងរបស់ស្រី ដែលឈឺនឹងសំរាលកូន ជាសេចក្តីព្រួយបារម្ភរបស់ស្រី ដែលសំរាលកូនជាដំបូង គឺជាសំឡេងនៃកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សំឡាប់នេះ។