យេរេមា 40:13-16 KHOV

13 រីឯ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ គេ​ក៏​មក​ឯ​កេដាលា​នៅ​ត្រង់​មីសប៉ា

14 គេ​ជំរាប​លោក​ថា តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឲ្យ​មក​សំឡាប់​លោក តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ

15 គ្រា​នោះ​យ៉ូហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា ដោយ​សំងាត់​នៅ​ត្រង់​មីសប៉ា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ នោះ​ខ្ញុំ​នឹង​សំឡាប់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​បង់ ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ នឹង​ទុក​ឲ្យ​វា​មក​សំឡាប់​លោក​ធ្វើ​អ្វី យ៉ាង​នោះ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស​បង់

16 តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូហា‌ណាន ជា​កូន​ការា​ថា កុំ​ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក ពី​ដំណើរ​អ៊ីស‌ម៉ា‌អែល​ទេ។