យេរេមា 41:12-18 KHOV

12 នោះ​គេ​ក៏​នាំ​ពួក​ទាហាន​របស់​ខ្លួន​ទាំង​អស់ លើក​ចេញ​ទៅ​ច្បាំង​នឹង​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ប្រទះ​គ្នា​ត្រង់​ស្រះ​ធំ​នៅ​គីបៀន

13 រីឯ​ពួក​ជន​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​អ៊ីស‌ម៉ា‌អែល កាល​បាន​ឃើញ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា​មួយ​ហើយ នោះ​គេ​មាន​ចិត្ត​អរ​ណាស់

14 ដូច្នេះ ពួក​ជន​ដែល​អ៊ីស‌ម៉ា‌អែល​បាន​ចាប់​ពី​មីសប៉ា​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូហា‌ណាន ជា​កូន​ការា​វិញ

15 ប៉ុន្តែ​អ៊ីស‌ម៉ា‌អែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូហា‌ណាន ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​៨​នាក់​ទៅ​ជា​មួយ

16 លំដាប់​នោះ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា​មួយ​គេ​ក៏​នាំ​យក​សំណល់​ជន​ពី​មីសប៉ា​ទៅ គឺ​ជា​ពួក​អ្នក​ដែល​បាន​ដោះ​ឲ្យ​រួច​ពី​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​មក ក្រោយ​ដែល​វា​បាន​សំឡាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ហើយ គឺ​បាន​នាំ​ទាំង​ពួក​ទាហាន ពួក​ស្រីៗ និង​កូន​ក្មេង ហើយ​ពួក​មនុស្ស​គំរៀវ​ដែល​បាន​នាំ​ត្រឡប់​មក​ពី​គីបៀន​វិញ

17 គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ

18 ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា បាន​សំឡាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង ជា​ចៅ‌ហ្វាយ​លើ​ស្រុក។