យេរេមា 46:13-19 KHOV

13 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ហោរា​យេរេមា ពី​ដំណើរ​នេប៊ូ‌ក្នេសា ជា​ស្តេច​សាសន៍​បាប៊ីឡូន ដែល​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ

14 ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ឲ្យ​ប្រាប់​ថា ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំវិញ​ឯង​អស់​ហើយ

15 ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង​ត្រូវ​កៀរ​យក​ទៅ​ដូច្នេះ គេ​មិន​បាន​ឈរ​នឹង​នៅ​ទេ គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្រាន​គេ​ទៅ

16 ទ្រង់​បាន​ធ្វើ​ឲ្យ​ច្រើន​គ្នា​ចំពប់ អើ គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា ចូរ​យើង​ក្រោក​ឡើង​វិល​ទៅ​ឯ​សាសន៍​យើង នៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅ ដើម្បី​នឹង​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ

17 នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ

18 ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ

19 ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សំរាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច​បង់ ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ