25 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងធ្វើទោសដល់អាំម៉ូន-នរ និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា
26 អញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកបំរើវាដែរ ក្រោយមកស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមឡើងវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27 ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តឡើយ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ឲ្យបានរួចពីទីឆ្ងាយ ហើយពូជឯងចេញពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
28 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ដ្បិតអញនៅជាមួយនឹងឯងហើយ អញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានបណ្តេញឯងទៅនោះ បានផុតអស់រលីងទៅ តែអញនឹងមិនបំផុតឯងអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលឯង តាមខ្នាតប៉ុណ្ណោះ ប៉ុន្តែអញមិនទុកឲ្យឯងនៅជាឥតទោសឡើយ។